ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញពិនិត្យ ស្ថានកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម
(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម ។
សូមជម្រាបដែរថា ដោយរាប់ចាប់ពីម៉ោងដំណើរការបោះឆ្នោត ៧.០០នាទី រហូតមកដល់ម៉ោងនេះ យើងសង្កេតឃើញថា កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ គឺមានស្ថានភាពស្ងប់ស្ងាត់ និងល្អប្រសើរ ។ រីឯ កិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមការរៀបចំ របស់គណកម្មការរៀបចំការបោះឆ្នោត នៅតាមការិយាល័យ ទាំង ១០ នៃខេត្តកំពង់ចាម ខណៈពេលដែល អង្គបោះឆ្នោត បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ ។
លោក ឈីម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ក្របខណ្ឌខេត្តកំពង់ចាម មានគណបក្សនយោបាយ ចូលរួម ចំនួន ៤គណបក្ស ក្នុងនោះមាន ៖
១.គណបក្ស ប្រជាជនកម្ពុជា
២.គណបក្ស ហ៊្វុនស៊ិនប៉ិច
៣.គណបក្ស កំលាំងជាតិ
និង៤.គណបក្ស ឆន្ទៈខ្មែរ
ដោយមានអង្គបោះឆ្នោត សរុប ចំនួន ៨១៧នាក់ ។ មានការិយាល័យបោះឆ្នោត សរុបចំនួន ១០ ស្មើនឹង ១០៩ឃុំ សង្កាត់ ក្នុងនោះ មាន ៖
១.ស្រុកបាធាយ ការិយាល័យ ០០០១ មានទីតាំងនៅសាលាបឋមសិក្សា បាធាយ
២.ស្រុកចំការលើ ការិយាល័យ ០០០២ មានទីតាំង នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ
៣.ស្រុកជើងព្រៃ ការិយាល័យ ០០០៣ មានទីតាំង នៅសាលាបឋមសិក្សា ស្គន់
៤.ក្រុងកំពង់ចាម ការិយាល័យ ០០០៤ មានទីតាំង នៅវិទ្យាល័យព្រះសីហនុ
៥.ស្រុកកំពង់សៀម ការិយាល័យ ០០០៥ មានទីតាំង នៅសាលាបឋមសិក្សា អង្គរ
៦.ស្រុកកងមាស ការិយាល័យ ០០០៦ មានទីតាំង នៅសាលាបឋមសិក្សា ពាមជីកង
៧.ស្រុកកោះសូទិន ការិយាល័យ ០០០៧ មានទីតាំង នៅសាលាបឋមសិក្សា ជីហែ
៨.ស្រុកព្រៃឈរ ការិយាល័យ ០០០៨ មានទីតាំង នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង
៩.ស្រុកស្រីសន្ធរ ការិយាល័យ ០០០៩ មានទីតាំង នៅវិទ្យាល័យ ស្រីសន្ធរ និង១០.ស្រុកស្ទឹងត្រង់ ការិយាល័យ ០០១០ នៅសាលាបឋមសិក្សា ហ៊ុន ណេង ស្ទឹងត្រង់ ៕
ដោយ ៖ លី ពៅ