ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នៅខេត្តកំពតបានបញ្ចប់ដោយភាពល្អប្រសើរ

កំពត៖ អ្នកសង្កេតការណ៍ និងប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តកំពត បានបញ្ជាក់ថា ដំណើរបោះឆ្នោត ជ្រើស ក្រុមប្រឹក្សា ខេត្ត ក្រុងស្រុក អាណត្តិទី៤នៅខេត្តកំពត ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ ។ចំពោះ សន្តិសុខ សណ្តាប់ល្អ  ។អង្គ បោះឆ្នោតចូលរួមបានគ្រប់គ្នា ធ្វើឱ្យការបោះឆ្នោតទូទាំងខេត្ត បិទបញ្ចប់ត្រឹមម៉ោង៩ព្រឹក ។

អាន៖ អ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជន កម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានបង្ហាញការ មើលឃើញ របស់ ខ្លួនថា តាមការពិនិត្យជាក់ស្តែង ដំណើរ ការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នៅខេត្តកំពត ប្រព្រឹត្តទៅ ដោយ ល្អប្រសើរ ទាំងមុនពេល និងអំឡុងពេលបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត គឺគោរព តាមគោលការណ៍ប្រជាធិបតេយ្យ។ អ្នកសង្កេតការណ៍យល់ថា ការបោះឆ្នោតក្រុមប្រឹក្សានេះ ពិតជាមានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ គ្មានការ បង្ខិតបង្ខំ កំរាមគំហែង។
   
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល បានបញ្ជាក់ថា ការបោះឆ្នោតលើកនេះកាន់តែ មានភាព ល្អប្រសើរ ដោយសារមន្ត្រី គ.ជ.បបានខិតខំ និងធ្វើការ ផ្សព្វផ្សាយ បានទូលំទូលាយ ធ្វើឱ្យសាធារណៈជន គណបក្សនយោបាយ និងអង្គបោះឆ្នោតយល់ច្បាស់ និង ចូលរួម ការបោះឆ្នោតបានរូសរាន់ និងឆាប់ហ័ស។ លោក បានបញ្ជាក់ថា គិតត្រឹមម៉ោង១០ព្រឹកនេះ គ.ខ.ប ទទួល បានរបាយការណ៍ រាប់សន្លឹកឆ្នោតចំនួនពីរការិយាល័យ ហើយចំពោះពាក្យបណ្តឹងផ្សេងៗ ក៏គ្មានដែរ។

សូមជម្រាបថា ខេត្តកំពតមានការិយាល័យបោះឆ្នោតចំនួន ៩ការិយាល័យ លេខកូដមណ្ឌលខេត្ត ០៧។ អង្គបោះឆ្នោត នៅទូទាំង ខេត្តកំពតមានចំនួន ៥៦១នាក់ ។មាន៥គណបក្សនយោបាយចូលរួមក្នុងនោះ ១-គណបក្សប្រជាជនកម្ពុជា២-គណបក្សឆន្ទ:ខ្មែរ ៣-គណបក្សកម្លាំងជាតិ, ៤-គណបក្ស៤-គណបក្សហ្វុនស៊ិនប៉ិចនិង ៥-គណបក្ស ខ្មែររួបរួមជាតិ។ អ្នកសង្កេតការណ៍មកពី គណបក្សនយោបាយ និង  អ្នកសង្កេតការណ៍ជាតិ សមាគម អង្គការ មានចំនួន ៧៩នាក់ ៕
ដោយ៖ សិលា សារិន

ads banner