ប្រធាន គ.ជ.ប៖ បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៦ ខែឧសភា នេះថា នៅវេលាម៉ោង ៧:០០ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។ ទោះបីនៅតាមស្រុក ក្រុង នៃខេត្តមួយចំនួនមានអាកាសធាតុអួអាប់ដោយកន្លែងក្តី ក៏មិនបង្កការរំខាន និងរាំងស្ទះដល់ការបើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។ អ្នកបោះឆ្នោតបានចេញទៅបោះឆ្នោ តនៅតាមការិយាល័យបោះឆ្នោតដោយទឹកមុខរីករាយ និងជឿជាក់។

ឯកឧត្តមបន្តថា គណបក្សនយោបាយនានាបានរក្សាភាពស្ងប់ស្ងាត់ ដើម្បីជំរុញឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្តអ្នកបោះឆ្នោតឡើយ។ កម្លាំងសន្តិសុខបោះឆ្នោតបានដាក់ពង្រាយតាមគោលដៅនានាដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ការិយាល័យបោះឆ្នោតទាំង ២០៩ បានដំណើរការបោះឆ្នោតដោយរលូន និ ង ជោគជ័យដែលក្នុងនោះមាន១៩៥ ការិយាល័យបានបិទការិយា ល័ យបោះឆ្នោតមុនពេលកំណ ត់ ដោយហេតុថាអស់អ្នកមកបោះឆ្នោត ហើយការិយាល័យ ១៤ បានបន្តបើកដំណើរការ រហូតដល់ម៉ោង ៣:០០ រសៀល។ បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាមនីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យនីមួយៗ។

ប្រធាន គ.ជ.ប បញ្ជាក់ថា តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថា អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១៥៩៥ នាក់ ស្មើនឹង ៩៩, ៧៧ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១ .៦២២នាក់។ ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាចចាត់ទុកថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ។

ឯកឧត្តមបន្តថា អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែល លគធ.ខប ជាប្រតិបត្តិករក្នុងការអនុវត្តកម្មវិធីបញ្ចូល ផ្ទៀងផ្ទាត់ និងបញ្ជូនទិន្នន័យលទ្ធផលបឋមក្នុងរាជធានី ខេត្តសាមី ក្រោមការដឹកនាំ និងត្រួតពិនិត្យដោយ គធ.ខប មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត។ គណៈកម្មការនេះ ត្រូវចា ត់ចែងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ស ម្រា ប់ផ្សព្វ ផ្សាយជាព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹ ក្សា- ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួនយ៉ាងច្រើន២ជុំ ដោយចាប់ផ្តើមពីការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមមណ្ឌលក្រុង ស្រុក ខណ្ឌជាមុន និងបន្តមកក្រុមប្រឹក្សាតាមមណ្ឌលរាជធានី ខេត្ត។ គ.ជ.ប រៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ គឺមានគោលបំណងសំខាន់៖

-ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត

-ដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។
លទ្ធផលបឋមនៃការបោះឆ្នោតនេះ ត្រូវបានត្រួតពិនិត្យតាមនីតិវិធីដូចខាងក្រោម៖

-ទទួលទិន្នន័យ និងទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ តាមប្រភេទក្រុមប្រឹក្សានីមួយៗ ពីគ្រ ប់ គណៈកម្មការរាជធានី ខេត្តរៀ បចំការបោះឆ្នោត

-ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបតាមមណ្ឌលក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ។
បន្ទាប់មក គ.ជ.ប សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ធ្វើការផ្សព្វផ្សាយលទ្ធផលបឋមនៅយប់នេះតែម្តង។ ទន្ទឹមនឹងនេះ លទ្ធផលបឋមនៃការបោះឆ្នោត ក៏នឹងមានផ្សាយតាមវិទ្យុជាតិក ម្ពុជា និងតាមអ៊ីនធឺណិតដែលត្រូវធ្វើឡើងតាមគេហទំព័រដែលមានអាសយដ្ឋាន electresult.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) “NEC KH” Channel YouTube និងតាម Facebook Page ផ្លូវការរបស់ គ.ជ.ប៕
ដោយ៖ពលជ័យ

ads banner