ជនសង្ស័យ ១០៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី២៦ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១០៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ១០៩នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១៧នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២០នាក់ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៧២នាក់ស្រី ០នាក់ វត្ថុតាងចាប់យកសរុប ៖ -មេតំហ្វេតាមីន(Ice)ស្មើ ៦៥៧,៩២ក្រាម, -កេតាមីន(Ke)ស្មើ ៦៨០,៩៥ក្រាម, អ៊ិចស្តាស៊ី (mdma) ស្មើ ១៧,៦០ក្រាម ។ អ្នកមានផ្ទុកសារធាតុញៀន ៧២នាក់ ជួញដូរ ស្មើ ០នាក់/៣៧នាក់,ប្រើប្រាស់ ស្មើ ៧២នាក់/៧២នាក់។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner