មន្ត្រីនគរបាលចំណុះនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងវិន័យ រៀងរាល់ព្រឹកថ្ងៃចន្ទ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ កាន វឌ្ឍនា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ បានចេញបទបញ្ជាណែនាំដល់មន្ត្រីនគរបាលជាតិចំណុះនាយកដ្ឋាន ត្រូវធ្វើការប្រជុំជួរត្រួតពិនិត្យកម្លាំង នៅរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៧ និង ១៥នាទីព្រឹក ដើម្បីលើកកម្ពស់វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព តម្លៃ សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

លោកឧត្តមសេនីយ៍ទោ កាន វឌ្ឍនា បានបញ្ជាក់ថា ការប្រជុំជួរត្រួតពិនិត្យកម្លាំងនៅរៀងរាល់ព្រឹកថ្ងៃចន្ទនេះ ធ្វើឡើងក្នុងបរិការណ៍ នៃការកែទម្រង់នគរបាលជាតិរបស់ក្រសួងមហាផ្ទៃ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រកាសលេខ ៨៧៣ប្រ.ក ស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ស្របតាមអនុសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ក៏បានដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំងដោយផ្ទាល់ និងណែនាំដល់មន្ត្រី អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទវិន័យនគរបាលជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់អង្គភាព ក៏ដូចជាអគ្គនាយកដ្ឋាន និងក្រសួងមហាផ្ទៃ ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner