រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ៨០៧

(បន្ទាយមានជ័យ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨០៧ ស្ថិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។

បន្ទាប់ពី ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ បានគោរពរាយការណ៍ ជូនអំពីរបាការណ៍និងស្ថានភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅ ខេត្តបន្ទាយមានជ័យ រួចមក

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ កោតសសើរ និងវាយតមខ្ពស់ចំពោះ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីក្រោមឱវាទ កងកម្លាំងទាំងបីប្រភេទ ស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានខិតខំ អស់ពីកំលាំងកាយចិត្ត និងយកចិត្តទុកដាក់ខ្ពស់ក្នុងការ អនុវត្តន៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលសម្រេចបាន នូវលទ្ធផលល្អ គួរអោយកត់សំគាល់ ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សង្ឃឹមជឿជាក់ថា កិច្ចប្រជុំដ៍មានសារៈសំខាន់នៅពេលនេះនឹងអាចអោយយើងមានការយល់ដឹងបន្ថែមទៀតអំពីដំណើរការពិនិត្យនឹងស្វែងយល់ទៅលើរបាយការណ៍ ព្រមទាំង ប្រសិទ្ធភាពនៃការអនុវត្តកិច្ចការងារក៏ដូចជាវិធានការនានាដែលបានបែងចែកក្នុងយុទ្ធសាស្ត្រ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាទី ៧ ។ ហើយនេះក៍ជា ឆ្នាំទី១៤ ដែលយុទ្ធនាការរបស់យើងបានគ្របដណ្តប់ទូទាំងប្រទេស ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើដល់មន្រ្តី គ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង ៣ប្រភេទ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ជាពិសេសត្រូវបន្តចុះត្រួតពិនិត្យជាប្រចាំ ទៅតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត ខារ៉ាអូខេ ឃ្លាំងធំៗ ក៍ដូចជាបន្តអនុវត្តន៍អោយបានម៉ឺងមាត់ទៅតាម អនុសាសន៍ដឹកនាំ របស់ សម្តេច មហាបវធិបតីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះ នយោបាយភូមិឃុំមានសុវត្តិភាព ដោយបន្តតាមដាននឹងឈានដល់កាចាប់ខ្លួន ក្រុមក្មេងទំនើង ដែលតែងតែបង្ករភាពអសន្តិសុខនៅក្នុងមូលដ្ឋាន ។

ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់នេះ ដែរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រ និងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ បឹងត្រកួន ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក និង ច្រកទ្វារព្រំដែន អូរបីជាន់ ដែលស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner