អភិបាលស្រុកស្ទោងជំរុញឱ្យពន្លឿនកិច្ចការឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្ត​កំពង់​ធំ​និងលោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនៈ​ពិភពលោក​ប្រចាំតំបន់ស្ទោង២ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤​បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ និង ចែក​អំណោយ​ជូនដល់គ្រួសារក្រីក្រនិង​ងាយ​រងហានិភ័យ ដែលបានរងគ្រោះដោយសារបម្រែ​បម្រួល​អាកាសធាតុនិងភាពរាំង​ស្ងួត​កាល​ពីពេលថ្មីៗនៅឃុំ​ចំណាក្រោម។

 ក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់​អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តយកចិត្ត​ទុក​ដាក់ក្នុងការផ្ដល់សេវា ស្វែងយល់ពីសុខទុក្ខនិងតម្រូវកា​រ​ព្រម​ទាំងឆ្លើយតបឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ពិសេសសហការគ្នាក្នុងការផ្ដល់ ឯកសារអត្រានុកូលដ្ឋាន ឯកសារបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅដល់ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ទាន់ពេលវេលា ជាពិសេសដើម្បីយកមកធ្វើបណ្ណសមធម៌ និងបណ្ណក្រីក្រ។

លោកក៏បានផ្តល់អំណោយដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ។អំណោយជំនួយរបស់ប្រទេសម៉ាឡេស៊ី តាមរយៈអង្គការ​ទស្សនៈ​ពិភពលោកកម្ពុជាប្រចាំស្រុកស្ទោងមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងទឹកសុទ្ធ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner