អភិបាលស្រុកស្ទោង និងមន្រ្តីអង្គការទស្សនៈពិភពលោក នាំយកអំណោយទៅជូនប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖កាលពីព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រីចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកប្រចាំតំបន់ស្ទោង២ និងសហការីបានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងគ្រោះ ដោយភាពរាំងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
អំណោយចែកជូនជាជំនួយរបស់ប្រទេសម៉ាឡេស៊ី តាមរយៈអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោង មាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងទឹកសុទ្ធ៕
ដោយ៖ ប៊ុន រដ្ឋា