ព្យុះកំបុតត្បូង អាមេរិក ស្លាប់មនុស្ស២១នាក់
អាមេរិក៖ ចំនួនមនុស្សស្លាប់ ដោយសារតែព្យុះកំបុតត្បូង វាយប្រហារតំបន់ភាគកណ្តាល នៃសហរដ្ឋអាមេរិក បានកើនឡើងដល់ ចំនួន២១នាក់ គិតត្រឹមថ្ងៃចន្ទ ហើយព្យុះដ៏ខ្លាំងបែបនេះបានគំរាមកំហែង បោកបក់ផ្នែកខ្លះ នៃតំបន់ឆ្នេរសមុទ្រ ខាងកើត។
នៅតំបន់ Louisville នៃ ទីក្រុង Kentucky និងទីក្រុង Valley View នៃរដ្ឋ តិចសាស់ ត្រូវបានខ្យល់ព្យុះកំបុតត្បូង វាយប្រហារ តាំងពីចុងសប្តាហ៍។ ខ្យល់ព្យុះបោកបក់ក្រឡាប់រថយន្ត ខណៈដែលផ្ទះសម្បែងដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយបានបក់បោករបើក ដំបូលផ្ទះ អគារ និងដួលរលំដើមឈើ ប៉ះពាល់ដល់ខ្សែភ្លើងផ្គត់ផ្គង់អគ្គិសនី។
យោងតាមគេហទំព័រ Poweroutage.us បានឱ្យដឹងថា ប្រជាជន ចំនួនជាង ៥៣នាក់ គ្មានថាមពលប្រើប្រាស់ នៅពេលថ្ងៃត្រង់ថ្ងៃច័ន្ទ លាតសន្ធឹងពីរដ្ឋ Arkansas រហូតដល់រដ្ឋ West Virginia និងពីភាគខាងត្បូង រហូតដល់រដ្ឋ Georgia ។ តំបន់ខ្លះ ត្រូវបានប្រកាសអាសន្ន ដោយរង់ចាំហេដ្ឋារចនាសម្ព័ន្ធ ត្រូវស្តារឡើងវិញ។
ព្យុះកំបុតត្បូង តែងតែកើតមាន ជាញឹកញាប់ នៅក្នុងសហរដ្ឋអាមេរិក ជាពិសេស នៅតំបន់កណ្តាល និងភាគខាងត្បូង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត