អារ៉ាប៊ីសាអូឌីតបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍វិស័យផ្កាយរណប និងអវកាសដំបូងបង្អស់

រីយ៉ាដ៖ មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហៅកាត់ថា (PIF) បានបើកដំណើរការក្រុមហ៊ុន Neo Space Group ក្នុងគោលបំណងធ្វើការលើវិស័យផ្កាយរណប និងឧស្សាហកម្មអវកាស ដែលនេះជាការវិនិយោគដំបូងរបស់ខ្លួន។

ក្នុងនាមជាមូលនិធិដ៏ធំបំផុតមួយរបស់ពិភពលោក PIF បានបណ្តាក់ទុនយ៉ាងច្រើនទៅលើវិស័យកីឡា ហ្គេម និងគម្រោងកំពូលៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំង Neom ដែលជាគម្រោងមហាធំនាពេលអនាគត មានតម្លៃរហូតដល់ ៥០០ពាន់លានដុល្លារដែលកំពុងសាងសង់នៅលើវាលខ្សាច់។ រីឯក្រុមហ៊ុន Neo Space Group ហៅកាត់ថា (NSG) គឺជាការវិនិយោគដំបូងរបស់ PIF ដែលផ្តោតលើឧស្សាហកម្មអវកាស។

មូលនិធិ PIF បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានគោលបំណងអភិវឌ្ឍ និងបង្កើនប្រតិបត្តិការអវកាសពាណិជ្ជកម្មនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តល់នូវដំណោះស្រាយផ្កាយរណប និងអវកាសប្រកបដោយភាពច្នៃប្រឌិតក្នុងស្រុក និងទូទាំងពិភពលោក។ បន្ថែមលើនេះ ខ្លួនក៏នឹងវិនិយោគលើការធ្វើមូលដ្ឋានីយកម្ម, បច្ចេកវិទ្យា, ការចាប់ផ្តើមអាជីវកម្ម និងចំណេះដឹងនៅក្នុងវិស័យអវកាស និងផ្កាយរណបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលទាំងអស់នេះ ជាការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner