ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន ៖មិត្តភាពរវាងប្រទេសទាំងពីរ ឈរ លើ មូលដ្ឋាននៃការជឿជាក់ និង គោរពគ្នា

ភ្នំពេញ៖ លោកជំទាវ Tanzila Narbaeva ប្រធានព្រឹទ្ធ សភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថានបានបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរអ៊ូសបេគីស្ថាន-កម្ពុជា ឈរលើមូលដ្ឋាននៃ ការជឿជាក់ និង គោរពគ្នាទៅវិញទៅមកនិងបានពូនជ្រុំដោយ លទ្ធផលជាក់ស្តែង ។ការលើកឡើងនេះបានបង្ហាញនៅក្នុង សារលិខិតអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន ព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា ។

ក្នុងសារលិខិតបានបញ្ជាក់ថា តាងនាមព្រឹទ្ធសភានៃសាធារណ រដ្ឋអ៊ូសបេគីស្ថាន លោកជំទាវ Tanzila Narbaeva ប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន សូមអបអរសាទរ ដោយស្មោះជូនចំពោះ សម្តេច ក្នុងឱកាសដែល សម្តេច ត្រូវ បាន បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា។

សារលិខិតបន្តដោយបញ្ជាក់អំពីទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរថា យើងឈរលើមូលដ្ឋាននៃការជឿជាក់ និង គោរពគ្នាទៅវិញទៅមក និងបានពូនជ្រុំដោយលទ្ធផលជាក់ ស្តែង ដែលឆ្លើយតបទៅនឹងឆន្ទៈ និងផល ប្រយោជន៍ដ៏ពេញ លេញនៃប្រជាជនយើង ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនៃ ទំនាក់ទំនងអន្តរ- សភាទាំងពីរ។

លោកជំទាវជឿជាក់ថា ក្នុងអាណត្តិនៃភារកិច្ចប្រកបដោយការ ទទួលខុសត្រូវរបស់ សម្តេច ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិ ការទៅវិញទៅមករវាងសាធារណរដ្ឋអ៊ូសបេគីស្ថាន និងព្រះ រាជា ណាចក្រកម្ពុជា នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែម ទៀត៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner