ព្រឹទ្ធសភា បើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម អំពីព្រឹទ្ធសភា ជូនសមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា ជូនសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃពុធទី២៩ ខែឧសភា ឆ្នាំ២០២៤ ។

អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ០២ព្រឹក ចាប់ពីថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីជាជំនួួយស្មារតីបន្ថែមជូនសមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបំពេញការងារប្រចាំថ្ងៃ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

សិក្ខាសាលាផ្តល់ព័ត៌មានបឋមនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី៖ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា , មុខងារទាំងបីរបស់ព្រឹទ្ធសភា , តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការជំនាញទាំង១០ នៃព្រឹទ្ធសភា , តួនាទី ភារកិច្ច និងសមត្ថកិច្ចក្រុមនានារបស់ព្រឹទ្ធសភា៖ ក្រុមសមាជិកាព្រឹទ្ធសភា, ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ, ក្រុមសមាជិកព្រឹទ្ធសភា(ក្រុមនយោបាយ ក្រុមពិភាក្សា), ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នអន្តរសភា(ក្រុមពហុភាគី), ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយសភាបណ្តាប្រទេស(ក្រុមទ្វេភាគី), លក្ខន្តិកៈសមាជិកព្រឹទ្ធសភា និងអភ័យឯកសិទ្ធិ និងផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា និងក្រមសីលធម៌របស់សមាជិកព្រឹទ្ធសភា និងតួនាទី ភារកិច្ច សមត្ថកិច្ច និងចក្ខុវិស័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner