អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ថនិកសត្វប្រភេទមានដោយកម្រ និងមាន ដោយបង្គួរ ជាច្រើន ត្រូវបានរកឃើញនៅតំបន់ ទេសភាព ភ្នំ ថ្មកំបោរ

បាត់ដំបង៖ សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។នេះបើ តាមការលើកឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។

ឯកឧត្តមបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ថា ថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមាន ដោយបង្គួរ ដែលត្រូវបានរកឃើញទាំង នោះរួមមាន សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រមា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម ។ ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញ របស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំ កម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន ជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូល ទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែន ការអភិរក្ស ការការពារភ្នំថ្មកំបោរ ។លោកបន្តថាសកម្មភាពទាំងនេះ ក្រោមជំនួយឧបត្ថម្ភថវិកា របស់សហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។

ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំ កម្ពុជា(FFI) រួមជាមួយអ្នកពាក់ព័ន្ធ ដែលបានខិតខំ ប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទ សត្វព្រៃ ដែល មានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេស កម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ ការយល់ដឹងរបស់ សាធារណេជន អ្នកនាំពាក្យរូបនេះ បញ្ជាក់ បន្ថែមថា «ការរកឃើញតាមរយៈការសិក្សាបង្ហាញថា ជីវៈចម្រុះ នៅប្រទេសកម្ពុជា ត្រូវបានយកចិត្តទុកដាក់ការពារនិងអភិរក្ស ខ្ពស់បំផុតក្នុងពិភពលោក ជាពិសេសនៅក្នុងតំបន់ការពារធ ម្មជាតិកម្ពុជា ដែលអាចវាយ តម្លៃឃើញថា មានកើនឡើង និងមានការរស់រានមានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។
ក្រសួង បរិស្ថាន នឹងបន្ត ធ្វើ ការជាមួយដៃគូ និងអាជ្ញាធរមាន សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ រួមជា មួយ សហគមន៍ និងវិស័យឯកជន ដើម្បីអភិរក្សតំបន់ការពារ ធម្មជាតិ ដែលធនធានជីវៈចម្រុះកំពុងមានចំនួនកើន ឡើង និងកំពុងរស់នៅ»។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ក្រសួងបរិស្ថាន ក៏ កំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ មុំយុទ្ធសាស្រ្ត បីចម្បង គឺស្អាត បៃតង និងចីរភាព ។ ក្នុងនោះ មុំយុទ្ធសាស្រ្តទី២ «បៃតង» គឺជំរុញនូវអាទិភាព៣ ដែលក្នុង នោះទី១) ជំរុញ ការ ដាំឈើឱ្យបានច្រើន យ៉ាងតិចចំនួនមួយ លានដើមក្នុងមួយឆ្នាំ ,ចែកកូនឈើតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដោយឥតគិថ្លៃដល់ ប្រជាពលរដ្ធដាំ ចាប់ពីថ្ងៃទ័១០ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីស្តារព្រៃឈើ ដាំតាមទី សាធារណៈ វត្តអារាម សាលរៀន និងតាមមូលដ្ឋាន និងបង្កើនគម្របបៃតង ឈានឆ្ពោះទៅ សម្រេចផែនការគម្របព្រៃកើនឡើង ៦០ភាគរយ នៅឆ្នាំ ២០៥០។ទី២) ការពង្រឹងការអនុវត្តច្បាប់១០០ភាគរយព្រម ទាំង សហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់ អាវុធគ្រប់ប្រភេទ និងអង្គភាពប្រឆាំងងអំពើពុករលួយ ដើម្បីពង្រឹងការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធាន ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត និងទី ៣) ជំរុញការចូលរួមពីសហគមន៍ ក្នុងការពារនិង អភិរក្សធនធាន ធម្មជាតិ ព្រមទាំងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដើម្បីប្រជាសហគមន៍ មានជីវភាពរីកចម្រើន មានជម្រើស ពីការចូលព្រៃ មកបង្កើតមុខរបរថ្មី ជាពិសេសគម្រោងអភិវឌ្ឍ គោលដៅលម្ហែបៃតង ដែលប្រជាសហគមន៍អាចរកចំណូល បានពី ទេសចរណ៍ធម្មជាតិ ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគ ច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងខេត្តស្ទឹង ត្រែង។ ភ្នំកំបោរទាំងនោះមានសារៈសំខាន់ខ្លាំង ផ្នែកប្រព័ន្ធ អេកូឡូស៊ីនិងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិ សម្រាប់ ប្រភេទសត្វព្រៃជាច្រើនផងដែរ ៕


ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner