ព្រឹត្តិការណ៍រត់សប្បុរសធម៌ អង្គការផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៤ រាល់ជំហានពិតជាសំខាន់ ៖ រត់ ចែករំលែកក្តីស្រឡាញ់ ផ្សាភ្ជាប់ទំនាក់ទំនង

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ (ISF) បានប្រកាសព័ព៌មានស្តីអំពីការរៀបចំព្រឹត្តិការណ៍​រត់សប្បុរសធម៌ ដែលជាកម្មវិធីដ៏ធំ និងសំខាន់មួយរបស់អង្គការផ្កាយសមុទ្រ ។ ដោយ ទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ។

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។  

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ខាងមុខនឹងទទួលស្វាគមន៍អ្នកចូលរួមរត់រាប់ពាន់នាក់មកជួបជុំគ្នារត់យ៉ាងច្រើនកុះករ ក្នុងបរិវេណ Eco Park 2 ក្នុងបុរី ប៉េង ហួត ហ្រេ្គនស្តាផ្លាទីនីម (បឹងស្នោ) ។

ព្រឹត្តិការណ៍រត់ សប្បុរសធម៌នេះរៀបចំឡើងក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់​ការងារដ៏សំខាន់គឺផ្តល់ ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់​នៅអង្គការផ្កាយសមុទ្រ ។

សម្រាប់ព្រឹត្តិការណ៍រត់សប្បុសធម៌ប្រចាំឆ្នាំនេះ អង្គការផ្កាយសមុទ្រក៏មានក្តីរីករាយ​ជាពន់​ពេក ក្នុងការទទួលស្វាគមន៍ក្រុមហ៊ុន KPMG ខេមបូឌាដែលឧបត្ថម្ភគាំទ្រដល់កម្មវិធី​ក្នុង​នាមជា Platinum Sponsor ដើម្បីអបអរសាទរក្នុងឱកាសខួប ៣០ឆ្នាំរបស់ក្រុមហ៊ុននេះ​ក្នុងប្រទេស កម្ពុជា និងវៀតណាម ។ ការឧបត្ថម្ភគាំទ្រដ៏សំខាន់នេះបានបង្ហាញពីការប្តេជ្ញា​ចិត្ត​របស់ក្រុម ហ៊ុននេះចំពោះសកម្មភាពគាំទ្រដល់សហគមន៍ និងទំនួលខុសត្រូវសង្គម ។    

លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ Platin​um Sponsor សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួម​ចំណែកជួយដ​ល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះ​គឺមានអត្ថន័យ​លើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស​ ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នា​ជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀនសូត្រ ។

អង្គការផ្កាយសមុទ្រក៏សូមសំដែងការថ្លែងអំណរគុណដល់ក្រុមហ៊ុន Compass Advertising, ក្រុមហ៊ុន Kofi Co., LTD, សាលាអន្តរជាតិSouthbridge International School Cambodia (SISC) និងក្រុមហ៊ុន Amazfit សម្រាប់ការរួមចំណែកយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាអ្នក ឧបត្ថម្ភ ដែលនឹងជួយឲ្យកម្មវិធីរត់នេះដំណើរការទៅយ៉ាងរលូន និងទទួលបានភាពជោគជ័យ ។

ការចុះឈ្មោះរត់សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ នៅតែបន្តបើកចុះឈ្មោះរហូតដល់ថ្ងៃកម្មវិធី ។ ប្រភេទចម្ងាយរត់៖ ៣គីឡូម៉ែត្រ និង ១០ម៉ែត្រ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner