សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំធ្វើយ៉ាងណា ក៉ំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ

កំពង់ស្ពឺ៖ កម្ពុជា មានសុខដុមនីយកម្មផ្នែកសាសនារួចទៅហើយ តែក៏ត្រូវធ្វើយ៉ាងណា ក៉ំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានសុខដុមនីយកម្មផ្នែកសាសនារួចទៅហើយ មានមេដឹកនាំសាសនានានាបានធ្វើការងារជាមួយគ្នាដោយគ្មានការរើសអើង។

សម្ដេចធិបតី បានបន្តថា សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះទេ ពោលសង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជារបស់មនុស្ស ហេតុនេះដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ មនោគមវិជ្ជាជ្រុលនិយម រួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន និងអង្វែងយូរ ។ សម្តេច ក៏ណែនាំធ្វើយ៉ាងណា ក៉ំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ត្រូវរួមគ្នាថែរក្សាសន្តិភាព តាមរយៈការធ្វើបុណ្យ ការយោគយល់គ្នា ការប្រកួតប្រជែងគ្នាដោយក្រមសិលធម៌ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner