ក្រសួងសង្គមកិច្ចចុះកិច្ចព្រមព្រៀងតម្លៃ ២៤លានដុល្លារ ជាមួយអង្គការចំនួន១២ (Video Inside)

ក្រសួងសង្គមកិច្ច បានចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន១២ លើគម្រោងអភិវឌ្ឍ ក្នុងទំហំថវិកាជាង ២៤លានដុល្លារ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាទាំង១២ ដែលក្នុងនោះរួមមាន អង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៦ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៦ បានផ្ដោតលើវិស័យ ៣ធំៗសំខាន់រួមមាន៖ទី១.សុខុមាលភាពកុមារ ទី២. គាំពារជនរងគ្រោះ និងទី៣.ពិការភាព។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ស៊ូនី វង្សវិសិដ្ឋ បានចុះហត្ថលេខាជាមួយអង្គការក្រៅរដ្ឋាភិបាលទាំង១២នោះ នៅថ្ងៃទី៣០ ខែឧសភា ដែលការអនុវត្តនឹងផ្តោតលើក្រុមគោលដៅជាកុមារ, គ្រួសារ, មនុស្សចាស់, ជនមានពិការភាព និងជនរងគ្រោះក្នុងគំរោងរយៈពេលរវាងពីឆ្នាំ២០២៤ដល់២០២៧។

មន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណចំពោះបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបន្តកិច្ចព្រមព្រៀងគម្រោងជាថ្មីទៀត និងសូមស្វាគមន៍ចំពោះសមាគមអង្គការថ្មី ដែលបានស្នើសុំចុះកិច្ចព្រមព្រៀងគម្រោង ក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់រយៈពេល៣ឆ្នាំទៅមុខទៀតនេះ។

បណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងប្តេជ្ញាថា នឹងបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។

ads banner