កីឡាករគុនខ្មែរ ផេង សុបញ្ញា រំពឹងការបង្ហាញវត្តមានលើកទី១ ក្នុងគុនចម្រុះជើងឯកអាស៊ីនៅកម្ពុជាដណ្តើមបានមេដាយលើកមុខមាត់ប្រទេស

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ទើបតែអាយុ ១៧ឆ្នាំ ក្រោយលេចធ្លោនៅក្នុងគុនខ្មែរ ផេង សុបញ្ញា ត្រូវបានផ្តល់ឱ្យកាសចូលប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ នៅលើទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្តា ឆ្នាំ២០២៤ ។

ផេង សុបញ្ញា អ្នកស្នងគុនខ្មែរ បានរៀនរាប់ថា សម្រាប់ការប្រឡូកនៅក្នុងកម្មវិធីប្រកួតគុនចម្រុះនេះ គឺជាលើកទី១ អារម្មណ៍នៅក្នុងចិត្តរំភើបផងនិងលាយលំជាមួយនិងកាភ័យខ្លាចខ្លះផងដែរ។ព្រោះគុនចម្រុះគុនខុសពីការប្រកួតគុនខ្មែរ ដោយមានទាំងកាវាយ និងកាច់ក្លេគ្នាថែមទៀតផង ដែលទាមទាការប្រកម្លាំងបច្ចេកទេសខ្លាំង។ តែទោះជាបែបនេះក្តី បញ្ញា រំពឹងខ្ពស់ថា ការប្រកួតប្រជែងនៅលើទឹកដីខ្លួនឯង នឹងធ្វើបានល្អ ប្រជែងដណ្តើមបានមេដាយកម្រិតណាមួយជូនកម្ពុជាជាក់ជាមិនខាន ដ្បិតការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំមួយនេះ គឺប្រឹងអស់កម្លាំងកាយចិត្ត ។

ជុំវិញការប្រកួតខាងលើនេះ ពន្លកថ្មីគុនខ្មែររូបនេះ ក៏អំពាវនាវឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ចូលរួមទស្សនាគាំទ្ររូបគេ និងកីឡាករកីឡាការិនីកម្ពុជាដែលមានវត្តមានប្រកួតតំណាងឱ្យប្រទេសកម្ពុជាមកចូលរួមទស្សនាលើកទឹកចិត្តឱ្យបានច្រើនកុះករនៅកន្លែងប្រកួត ដើម្បីជាការលើកទឹកចិត្ត និងធ្វើឱ្យកីឡាករកីឡាការិនីយើងកាន់តែមានកម្លាំងចិត្តប្រកួត ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានមានសមាសភាពកីឡាករគុនខ្មែរល្បីៗចូលរួមជាច្រើន ក្នុងនោះ សមាសភាពកីឡាករ ផេង សុបញ្ញា ត្រូវប្រកួតលើប្រភេទទម្ងន់ ៥៦គីឡូក្រាម ដោយប្រជែងជាមួយជើងខ្លាំងមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner