ត្រីសណ្ដាយ ត្រូវបានកត់បញ្ចូលទៅក្នុងបញ្ជីក្រហមកំពុងរង គ្រោះដែលនឹងអាចឈានទៅផុតពូជ

ភ្នំពេញ៖ជាមួយរូបថតមួយសន្លឹក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេររអត្ថបទខ្លី​ទាក់ទងនឹង​ត្រីសណ្ដាយ​ពីផែខេត្តក្រចេះ។ត្រីសណ្តាយត្រូវបានគេកត់ ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Near Threatened) ក្នុងឆ្នាំ២០១០ ជាប្រភេទត្រីដែលកំពុង រងគ្រោះដែលនឹងអាចឈានទៅផុតពូជ។

ឯកឧត្តមបានពណ៌នាថា នៅពីតូចគេហៅថាត្រីក្រពាត់ ហើយ ធំឡើងកាលណាគេហៅថាត្រីសណ្តាយ។ត្រីសណ្តាយ​ជា​ប្រភេទ​ត្រីទឹកសាប មានឈ្មោះ វិទ្យាសាស្ត្រ (Wallago attu)។ ត្រីសណ្តាយអាចមានប្រវែងដងខ្លួនអតិបរមា ២៤០ សង់ទីម៉ែត្រ​។ ត្រីនេះ​ជាត្រីល្មោភស៊ី និងរីកធំលូតលាស់នៅ តាមមាត់ច្រាំងទន្លេ អូរដែលដុះស្មៅនិងភាគច្រើន។ ត្រីនេះតែង លាក់ខ្លួននៅក្នុងរន្ធ។ ត្រីប្រភេទ​នេះ មានសកម្មភាពយឺត និង ស្ងប់ស្ងាត់។ វាស្វែងរកចំណីនៅបាតទន្លេជ្រៅៗដែលមាន ទឹក នឹង ឬទឹកហូរតិចៗព្រមទាំងនៅ​ស្រទាប់​បាតក្រោមមានភក់ ឬល្បាប់ផងដែរ ។

ឯកឧត្តមបន្តថា ត្រីសណ្តាយនៅពេលវ័យជំទង់ស៊ីអាហារ ចម្បង របស់វាគឺសត្វល្អិត។ ចំណែកត្រីពេញវ័យស៊ីត្រីតូចៗ ពពួកសត្វ​ឥតឆ្អឹងកង និងគ្រុំ ខ្ចៅ ខ្យង លៀសជាដើម។ ត្រីសណ្តាយធ្វើចរាចរផ្លាស់ទីចូលទៅក្នុង ស្ទឹងតូចៗ ប្រឡាយ និង តំបន់លិចទឹក​ក្នុងរដូវទឹកជំនន់ដើម្បីពង-កូន។ ជាទូទៅ ត្រី ប្រភេទនេះពងដាក់ជាប់នឹងរុក្ខជាតិដែលដុះក្នុងទឹក ឬស្មៅ ហើយវានឹងញាស់​នៅក្នុងរយៈពេលបីថ្ងៃក្រោយ។
នៅពេលកម្រិតទឹកជំនន់ទន្លេមេគង្គស្រកចុះ ត្រីសណ្តាយ ក៏វិលត្រឡប់ចូលមេគង្គ ឬដៃទន្លេធំៗ វិញជាទីដែលវា ស្នាក់ នៅក្នុង អាងទឹកជ្រៅ ទាំងនោះរហូត ដល់រដូវទឹកជំនន់លើក ក្រោយចូលមកដល់។

ត្រីសណ្តាយk*ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Near Threatened) ក្នុង ឆ្នាំ ២០១០ ជាប្រភេទ ត្រីដែលកំពុងរងគ្រោះដែលនឹងអាចឈានទៅផុតពូជ។

សំណេរបានបញ្ចប់ដោយសារអំពាវនាវសូមចូលរួមអភិរក្សត្រីទឹកសាបរបស់យើងឱ្យបានគង់វង្សនិងសម្បូរកើនឡើងសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ៕


ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner