កុមារ១២០នាក់ មើលកុន3D លើកដំបូងក្នុងឆាកជីវិត ជាមួយមីជាតិ នៅខេត្តសៀមរាប

សៀមរាប៖ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុនផលិត មីជាតិ នៅថ្ងៃទី៣០ ខែឧសភា បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារប្រមាណ ១២០នាក់ នៅអង្គការកសាងក្ដីសង្ឃឹម ខេត្តសៀមរាប តាមរយៈការអញ្ជើញទស្សនាខ្សែភាពយន្តគំនូរជីវចល 3D ជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេនៅរោងភាពយន្តលេជិនខេត្តសៀមរាប ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា។
 
លោក ងិន សុភន នាយកប្រតិបត្តិ អង្គការកសាងក្ដីសង្ឃឹម បានសម្តែងនូវការកោតសសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (មីជាតិ) ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការផ្តល់នូវក្តីស្រឡាញ់ និងបទពិសោធន៍ថ្មីមួយទៀតដល់កុមារនៅអង្គការ Feeding Dreams Cambodia ព្រមដោយការផ្តល់ជូនបន្ថែមនូវគ្រឿងឧបភោគបរិភោគសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ, វត្ថុអនុស្សាវរីយ៍ និងអាហារសម្រន់មីជាតិប្រកបដោយឱជារស និងបរិយាកាសសប្បាយរីករាយ ។


 លោក ជា ម៉េងគួង ប្រធានផ្នែកទំនាក់ទំនងទីផ្សារ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានបង្ហាញឱ្យឃើញថាការរៀបចំកម្មវិធីសប្បុរសធម៍នាទឹកដីខេត្តសៀមរាបនេះគឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់យើងទាំងអស់គ្នា ជាវិស័យឯកជន ឯកត្តកបុគ្គល គឺយើងទាំងអស់គ្នាគប្បីចូលរួមលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ និងជំរុញការអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់ ប្អូនៗកុមារ។ ពិសេសជាងនេះ ការប្រារព្ធទិវានេះគឺជាការរំលឹកដល់សាធារណៈ ពីគ្រប់ស្រទាន់វណ្ណៈ ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតដែលប៉ះពាក់ទៅលើកុមារក្នុងមូលដ្ឋាន។
 
លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) និងជាតំណាង លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ បានមានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ Dream on Screen” ត្រូវបានរៀបចំឡើងក្នុងបំណងជួបជុំ ចែករំលែកក្ដីស្រឡាញ់ និងបំពេញក្ដីស្រមៃប្អូនៗ ដែលពុំធ្លាប់បានទស្សនាកុនប្រភេទ 3D ពីមុនមក ដើម្បីប្អូនៗអាចទទួលបានបទពិសោធន៍ថ្មីមួយទៀតជាមួយគំនូជីវចលបែបអប់រំ។ បន្ថែមពីនេះការរៀបចំសកម្មភាពនេះក៏ស្របជាមួយពេលវេលានៃការខិតជិតមកដល់ទិវាកុមារអន្តរជាតិ ១ មិថុនាផងដែល។
 
គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ” អាចកើតឡើងបានក៏ដោយសារ ការឧបត្ថម្ភគាំទ្រពីគម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន មីជាតិ ដែលជានិច្ចកាល ចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារសង្គមនេះក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិគ្រប់ៗរូប។ មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner