Google ចាយទុន ២ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលទិន្នន័យដំបូងនៅម៉ាឡេស៊ី

គូឡាឡាំពួរ៖ ក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងវិនិយោគ ២ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដំបូង និងតំបន់ Google Cloud របស់ខ្លួន ដែលនេះជាការពង្រីកខ្លួនបន្ថែមទៀតទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលទិន្នន័យ និងតំបន់ Google Cloud នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្ម Elmina របស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Sime Darby Property នៅកណ្តាលរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី។

លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ម៉ាឡេស៊ី និង Google កំពុងសហការគ្នាជំរុញការងាររួមគ្នា ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រដល់ការច្នៃប្រឌិត និងដោះសោសក្តានុពលនៃការផ្លាស់ប្តូរឌីជីថល។

ជាមួយគ្នានេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានអះអាងដែរថា ការវិនិយោគនេះ នឹងជួយជំរុញមហិច្ឆិតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី ហើយសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ក៏នឹងជួយឧស្សាហកម្មក្នុងស្រុក ឆ្ពោះទៅរកខ្សែសង្វាក់តម្លៃសកលផងដែរ។

ជាមួយនឹងប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាចំនួន ៦៧០លាននាក់ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ មានដូចជា Microsoft, Amazon, Nvidia និង Apple ជាដើម៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner