ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុង និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បានចុះសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី៤គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងឳកាសនោះលោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ពេលវេលា។

ឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំយកនូវអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនទាំងបួនគ្រួសារមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុងនិងថវិកាមួយមួយចំនួន៕
ដោយៈ ប៊ុន រដ្ឋា

ads banner