ឥណ្ឌូណេស៊ីគ្រោងធ្វើតេស្តតាក់ស៊ីហោះក្នុងខែកក្កដា

ហ្សាការតា៖ ឥណ្ឌូណេស៊ីនឹងធ្វើការហោះហើរសាកល្បងតាក់ស៊ីហោះដំបូងរបស់ខ្លួននៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសនេះនៅខែកក្កដា មុនពេលបង្ហាញជាផ្លូវការនៅឯការប្រារព្ធពិធីបុណ្យឯករាជ្យថ្ងៃទី១៧ ខែសីហាខាងមុខ។

មន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ី បាននិយាយថា
ការហោះហើរសាកល្បងតាក់ស៊ីហោះ នឹងធ្វើឡើងនៅព្រលានយន្តហោះ Samarinda រយៈពេលមួយខែ។ យានជំនិះនេះ អាចផ្ទុកមនុស្សបាន៥នាក់ ហើយវាបង្កើតឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) និងក្រុមហ៊ុន Hyundai Motors។

អាជ្ញាធរក្រុង Nusantara Capital និងក្រុមហ៊ុន Hyundai បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតប្រព័ន្ធអេកូចល័តផ្លូវអាកាសកម្រិតខ្ពស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២២។ ហើយអាជ្ញាធរក្រុង Nusantara រំពឹងថា នឹងមើលឃើញវត្តមានតាក់ស៊ីហោះនៅជុំវិញរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ ២០៤៥។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តាក់ស៊ីហោះនេះទៀតសោត កំពុងក្លាយជាការពិត ខណៈដែលឥណ្ឌូណេស៊ីបានចូលរួមជាមួយបណ្តាប្រទេសមួយចំនួនទៀត ដូចជាអេមីរ៉ាត់អារ៉ាប់រួម ស្លូវ៉ាគី និងជប៉ុន ដែលបានចាប់ផ្តើមសាកល្បងយានជំនិះស្រដៀងគ្នានេះដែរ។

បន្ទាប់ពីការសាកល្បង ក្រុមហ៊ុន Hyundai ត្រូវបានគេរំពឹងថា នឹងបង្កើតគំរូអាជីវកម្មសម្រាប់តាក់ស៊ីហោះ តាមរយៈ Supernal ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅសហរដ្ឋអាមេរិក ដែលមានឯកទេសក្នុងការធ្វើដំណើរចល័តតាមអាកាសក្នុងទីក្រុង។ បន្ថែមពីនេះ ក្រុមហ៊ុន Hyundai ក៏នឹងអភិវឌ្ឍបច្ចេកវិទ្យាហោះហើរស្វ័យប្រវត្តិសម្រាប់យានជំនិះផងដែរ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner