លទ្ធផលបណ្តោះអាសន្នការបោះឆ្នោតក្រុមប្រឹក្សាប្រកាសនៅថ្ងៃទី១មិថុនា (Video Inside)

លទ្ធផលបណ្តោះអាសន្នការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ នឹងត្រូវប្រកាសនៅថ្ងៃទី១មិថុនានេះហើយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទញ៣០ឧសភា បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអណ្ណត្តិទី៤ ជាមួយការបញ្ជាក់ថា គេមិនបានរកឃើញនូវកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះឡើយ។

ការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តនៅថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។

ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ឧសភាកន្លងមកនេះ បានចូលរួមសង្កេតការណ៍ពីតំណាងគណបក្សនយោបាយ និងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

ការប្រកាសលទ្ធផលបណ្តោះអាសន្ននឹងធ្វើនៅថ្ងៃទី១មិថុនានេះហើយ។ ចំណែកការប្រកាសលទ្ធផលជាផ្លូវការ នឹងគ្រោងធ្វើនៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២៤។

ads banner