ម៉ារ៉ុកធ្វើម្ចាស់ផ្ទះពិព័រណ៍ហ្គេមលើកដំបូង

រ៉ាបា៖ អ្នកចូលចិត្តវីដេអូហ្គេមយ៉ាងច្រើនកុះករ កាលពីពេលថ្មីៗនេះ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីរ៉ាបា របស់ប្រទេសម៉ារ៉ុក ដើម្បីចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ហ្គេមម៉ារ៉ុកជាលើកដំបូង។

ក្រសួងយុវជន វប្បធម៍ និងគមនាគមន៍ម៉ារ៉ុក បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ហ្គេមជាលើកដំបូង ឬ “Morocco Gaming Expo” កាលពីពេលថ្មីៗនេះ នៅសាលពិព័រណ៌ Sofitel Jardin des Roses ក្នុងរដ្ឋធានីរ៉ាបា។ គេហទំព័រ gamesindustryafrica បានឱ្យដឹងថា ពិព័រណ៍ Morocco Gaming Expo 2024 ធ្វើឡើងដើម្បីលើកកម្ពស់ឧស្សាហកម្មហ្គេមនៅក្នុងប្រទេសម៉ារ៉ុក និងការបង្កើតជា Rabat Gaming City ដែលមានទាំងក្រុមហ៊ុនជាតិ និងបរទេស។

Rabat Gaming City ត្រូវបានគេចាត់ទុកថា មិនត្រឹមតែជាប្រភពនៃការងារដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងពេញនិយមនៃការច្នៃប្រឌិតផ្នែកវប្បធម៌ និងសង្គមនៅក្នុងរដ្ឋធានី ក៏ដូចជាមជ្ឈមណ្ឌលដ៏ធំបំផុតមួយនៅក្នុងវិស័យហ្គេមនៅអាហ្វ្រិក និងតំបន់ Mena។

Morocco Gaming Expo 2024 នេះទៀតសោត ក៏ជាឱកាសដ៏ល្អមួយ ដើម្បីជួបជាមួយក្រុមហ៊ុនពិភពលោកផ្សេងទៀតក្នុងវិស័យហ្គេម, ការបង្កើតភាពជាដៃគូជាតិ និងអន្តរជាតិ និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅគ្រប់ផ្នែកទាំងអស់នៃឧស្សាហកម្មហ្គេម៕ ប្រភព៖ gamesindustryafrica ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner