លោក បៃដិន ជំរុញផែនការរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់នៅហ្គាហ្សា

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលបានផ្តល់ផែនទីបង្ហាញផ្លូវថ្មីមួយឆ្ពោះទៅរកសន្តិភាពអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាដោយជំរុញឱ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ព្រោះវាជា “ពេលវេលាសម្រាប់សង្គ្រាមនេះបញ្ចប់”។

នៅក្នុងសុន្ទរកថាដ៏សំខាន់ដំបូងរបស់ខ្លួន ដែលបង្ហាញពីដំណោះស្រាយចំពោះសង្គ្រាមនៅហ្គាហ្សា លោក Biden បាននិយាយតាមកញ្ចាក់ទូរទស្សន៍ ពី សេតវិមាន ថា វាដល់ពេលវេលាហើយ ដែលសង្រ្គាមនៅហ្គាហ្សា ត្រូវតែបញ្ចប់។

លោក Biden បន្តថា អ៊ីស្រាអែលបានផ្តល់នូវសំណើថ្មីដ៏ទូលំទូលាយមួយ។ វាគឺជាផែនទីបង្ហាញផ្លូវទៅកាន់បទឈប់បាញ់ដ៏យូរអង្វែង និងការដោះលែងចំណាប់ខ្មាំងទាំងអស់។ លោក Biden បាននិយាយថា ទំនួលខុសត្រូវសម្រាប់សន្តិភាព គឺស្ថិតនៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។ ដូច្នេះក្រុម ហាម៉ាស់ ត្រូវ តែ ទទួល យក កិច្ច ព្រម ព្រៀង នេះ។

លោក Biden បានសង្កត់ធ្ងន់ថា ដំណាក់កាល៦សប្តាហ៍ដំបូង នឹងរួមបញ្ចូលនូវបទឈប់បាញ់ពេញលេញ, ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ដែលមានប្រជាជនរស់នៅទាំងអស់នៃតំបន់ហ្គាហ្សា, ការដោះលែងចំណាប់ខ្មាំងជាច្រើន រួមទាំងស្ត្រី មនុស្សចាស់ អ្នករបួស ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ ដំណាក់កាលចុងក្រោយ ទាក់ទងនឹងការ កសាង ឡើង វិញ ដែល គាំទ្រ ដោយ អន្តរជាតិ។

គួរបញ្ជាក់ថា អ្នកប្រជាធិបតេយ្យអាយុ ៨១ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមសម្ពាធនៅក្នុងស្រុក ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏តឹងតែងក្នុងខែវិច្ឆិកា ប្រឆាំងនឹងលោក Donald Trum៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner