លោកជំទាវ ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពក្នុងពិធី «ពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សា ស្តីពីរសជាតិកសិផលខ្មែរ»
ភ្នំពេញ៖លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១នៃកម្ពុជាកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធី «ពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សា ស្តីពីរសជាតិកសិផលខ្មែរ» ដែលបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង២៧១ រាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍នេះ ក៏មានវត្តមាន អញ្ជើញចូលរួមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមជាមួយការចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតផងដែរ។
សូមជម្រាបថា ពិព័រណ៍និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ បានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់៕
ដោយៈ ដេប៉ូ