សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញជួយព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់តារាកំប្លែងម្នាក់

ភ្នំពេញ៖ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ជួយព្យាបាលលោក ធន ឆាង ហៅ នាយឆាង ជាតារាកំប្លែង អាយុ ២៣ឆ្នាំ ដែលមានអាការៈហត់ពិបាកដកដង្ហើម ព្រោះមានជំងឺរលាកសួតធ្ងន់ធ្ងរ ។

ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តពីសំណាក់ក្រុមគ្រូពេទ្យ អាការជំងឺមានភាពប្រសើរទ្បើងលំដាប់ រហូតផុតដំណាក់កាលគ្រោះថ្នាក់ ហើយបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញជាមួយអារម្មណ៍សប្បាយរីករាយ និងគោរពដឹងគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងកិច្ចសហការពីសំណាក់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ផងដែរ ៕
ប្រភព៖ ក្រុមគ្រូពេទ្យ TYDA

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner