គណៈប្រតិភូព្រះសង្ឃអន្តរជាតិ មកពី ១២ប្រទេស និមន្ត និងអញ្ជើញចូលរួមពិធីបុណ្យថ្វាយព្រះភ្លើង សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

(ភ្នំពេញ)៖ គណៈប្រតិភូព្រះសង្ឃអន្តរជាតិ មកពី១២ប្រទេស និមន្តនិងអញ្ជើញ ដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងពិធីបុណ្យថ្វាយព្រះភ្លើង សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទទី៣ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ។

ប្រតិភូព្រះសង្ឃអន្តរជាតិ មកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព អភិសេកព្រះបរមអដ្ឋិ និងឆាកមហាបង្សុកូល ខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖

១. គណៈប្រតិភូព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកមាន ៦ រូប ។

២. គណៈប្រតិភូប្រទេសឥណ្ឌូណេស៊ីមានចំនួន២រូប ។

៣. គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ាមានចំនួន ៤ រូប ។

៤.គណៈប្រតិភូប្រទេសម៉ុងហ្គោលមានចំនួន ២ រូប ។

៥. គណៈប្រតិភូប្រទេសវៀតណាមមានចំនួន ៣ រូប ។

៦. គណៈប្រតិភូប្រទេសស្រីលង្កាមានចំនួន ៣ រូប ។

៧. គណៈប្រតិភូប្រទេសឥណ្ឌាមានចំនួន ១រូប ។

៨. គណៈប្រតិភូប្រទេសឡាវមានចំនួន ៥ រូប ។

៩. គណៈប្រតិភូប្រទេសជប៉ុនមានចំនួន ២៧ រូប ។

១០. គណៈប្រតិភូប្រទេសចិនមានចំនួន ៩ រូប ។

១១. គណៈប្រតិភូប្រទេសកូរ៉េមានចំនួន ៤រូប ។

១២.គណៈប្រតិភូប្រទេសសឹង្ហបុរីមានចំនួន២រូប ។

សូមជម្រាបជូនថា ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដែល ព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner