ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចូលរួមវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី ខេត្តតាកែវ

តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សរុបប្រមាណ ៤១០នាក់ នៅសាលាស្រុកអង្គរបូរី។

មានប្រសាសន៍លើកឡើងនៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងពីការងារអាទិភាពសំខាន់ ៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា ក្រៅពីការពង្រឹងសេដ្ឋកិច្ច ផ្តល់ការងារធ្វើជូនដល់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ គឺបាននិងកំពុងធ្វើការងារទៅលើការប្រយុទ្ធប្រឆាំងទៅនិងបញ្ហាគ្រឿងញៀន ក្មេងទំនើងជាដើម។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈម សំខាន់ក្នុងសង្គមក៏ដូចជាក្នុងពិភពលោក ផងដែរ។ ឯកឧត្តម បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍ ពិនិត្យគ្រឿងញៀនតាម បណ្តាក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោម ជាតិ ដែលជាមន្រ្តីរាជការ កងកម្លាំង គ្រប់ប្រភេទ ករណីបើមានឃើញថាមានការប្រើប្រាស់គ្រឿងញៀន និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។

ឯកឧត្តម បណ្ឌិត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយនិងប្រជាការពារ ដើម្បីកំណត់មុខសញ្ញាចែកចាយ និងលក់ ដើម្បីចាប់ឃាត់ខ្លួន ហើយនិងមានគម្រោងរៀបចំកន្លែងស្តារ និងបន្សាបគ្រឿងញៀននៅក្នុងខេត្តតាកែវផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានប្រកាសតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី ដែល ឯកឧត្តម សុខុម ភគវន្តមុនី ជាប្រធានក្រុមការងារ។ ឯកឧត្តម ក៏បានបើកវេទិកាសាធារណៈផ្ទៃក្នុង ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ព្រមទាំងបានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner