កូរ៉េខាងជើងប្រកាសផ្អាកបង្ហោះបាឡុងផ្ទុកសំរាមចូលទឹកដីកូរ៉េខាងត្បូង

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ឈប់ការបង្ហោះបាឡុង ផ្ទុកដោយសំរាមឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងទៀតហើយ។

កាលពីល្ងាចថ្ងៃអាទិត្យ កូរ៉េខាងជើងបានប្រកាសថា នឹងបញ្ឈប់យុទ្ធនាការរបស់ខ្លួន បន្ទាប់ពីបានបញ្ជូននូវអ្វីដែលខ្លួនបានអះអាងថា ជាក្រដាស់សំណល់ចំនួន ១៥តោន ដោយប្រើប្រាស់បាឡុងរាប់ពាន់បាឡុងដើម្បីចែកចាយ។

កូរ៉េខាងជើង បាន និយាយ ថា ឥឡូវ នេះ យើងនយើងនឹងផ្អាកយុទ្ធនាការរបស់យើងជា បណ្ដោះអាសន្ន ហើយថា នេះជាវិធានការសងសឹក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រជាជនកូរ៉េខាងត្បូងបន្តចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង នោះយើងនឹងឆ្លើយតបដោយការបង្ហោះបាឡុងផ្ទុកក្រដាស និងកាកសំណល់ថែមទៀត។

ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមប្រហែល ៦០០បាឡុងថែមទៀត ហោះឆ្លងព្រំដែនចូលមកកាន់ទឹកដីកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា បាឡុងដែលកូរ៉េខាងជើងទើបបញ្ជូនមកចុងក្រោយនេះ ផ្ទុកសំរាមមួយចំនួន ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និងប្លាស្ទិក បានធ្លាក់រាយប៉ាយពាសពេញទីក្រុងសេអ៊ូល ចាប់តាំងពីចន្លោះម៉ោង ៨យប់ថ្ងៃសៅរ៍ មកដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យ។

ហេតុការណ៍ខាងលើនេះកើតឡើង បន្ទាប់ពីកាលពីថ្ងៃពុធសប្តាហ៍មុន កូរ៉េខាងជើងក៏បានបញ្ជូនបាឡុងក្នុងចំនួនរាប់រយដូចគ្នា ដែលផ្ទុកសំរាម ព្រមទាំងលាមក ឱ្យឆ្លងព្រំប្រទល់ចូលមកខាងកូរ៉េខាងត្បូងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner