យើងត្រូវរៀបចំក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានក្សេមក្សាន្ត

ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។

លើសពីនេះ កម្ពុជាបច្ចុប្បន្នមិនមែនជាកម្ពុជាកាលពី៣០ឆ្នាំមុននោះទេ កម្ពុជាបាននឹងកំពុងឈានមួួយជំហានទៀត ដែលត្រូវការគំនិត និងការចូលរួមពីគ្រប់ដៃគូរ និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យស្មើមុខស្មើមាត់នៅក្នុងតំបន់ និងឱ្យក្លាយទៅជាទីលំនៅឋាន សម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោកអាចមករស់នៅបានដោយសុខដុមរមនានៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី “ទីក្រុង និងលំនៅឋាន” ក្រោមមូលបទ “ទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន” នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

#ams1minute

ads banner