ទូរស័ព្ទបញ្ញាសិប្បនិម្មិត IntelliPhone នឹងជំនួសស្មាតហ្វូត

យោងតាម លោក Wamsi Mohan អ្នកវិភាគរបស់ធនាគារកណ្តាលអាមេរិក បានឲ្យដឹងថា ទូរស័ព្ទបញ្ញាសិប្បនិម្មិត ឬ IntelliPhone នឹងជំនួសស្មាតហ្វូន បច្ចុប្បន្ន។ លោកថា វានឹងធ្វើបដិវត្តទីផ្សារ ជាមួយនឹងការប្រើប្រាស់ AI កម្រិតខ្ពស់ ហើយដំណើរការ លើសពីទូរស័ព្ទឆ្លាវៃ ហើយ Smart Phone នឹងក្លាយទៅជាសម្ភារៈប្រើប្រាស់ ហួសសម័យ។ នេះបើតាមចេញផ្សាយរបស់ Technology Innovation។

បើតាមប្រភពដដែល បានឲ្យដឹងដែរថា ក្រុមហ៊ុន Apple, Samsung, Google និងក្រុមហ៊ុនដទៃទៀត កំពុងប្រជែងគ្នា ដើម្បីជំនួសស្មាតហ្វូន ដោយឧបករណ៍ ដែលដំណើរការដោយបច្ចេកវិទ្យា AI។

ប្រភពបន្ថែមទៀតថា ក្រៅពីជំនួស Smart Phone ហើយនោះ IntelliPhones ក៏នឹងផ្តល់ឱកាសដ៏អស្ចារ្យ ប្រកួតប្រជែង ជាមួយអាជីវកម្មកុំព្យូទ័រ របស់ក្រុមហ៊ុន Apple, Lenovo, HP និងផ្សេងទៀត ដោយវាអាចបកប្រែភាសា តាមដានសុខភាព និងផ្តស់សញ្ញាដាស់តឿនជាដើមដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់។ យ៉ាងណាក៏ដោយ ទាន់មានរបាយការណ៍ជាក់លាក់ អំពីដំណាក់កាលអភិវឌ្ឍន៍ ដូចជារូបរាង ឬ កាលបរិច្ឆេទ ចេញលក់ទូរស័ព្ទបញ្ញាសិប្បនិម្មិត ឬ IntelliPhone ប្រភេទថ្មីនេះ នៅឡើយទេ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner