ឯកឧត្ដមរដ្ឋលេខាធិការ កាន់ ផារិទ្ធ ទទួលសារតាំងពីលោកស្រី Tammi Lynn Sharpe តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tammi Lynn Sharpe តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីស្តីការក្រសួង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោកស្រីបានប្រគល់ជូននូវសារតាំងរបស់លោកស្រី ដែលអង្គការសហប្រជាជាតិបានតែងតាំងលោកស្រី ជាតំណាង UNHCR ប្រចាំកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងបាងកក ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីកិច្ចសហប្រតិបត្តិការរបស់ UNHCR នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅអនាគត ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner