ជួសជុល ពង្រឹងជើងក្រោមប្រាសាទលលៃក្រោយពេលមានសភាពទ្រុឌទ្រោមខ្លាំងរួចមក

ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោមជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថាការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹង និងរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំង បិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាបទឹក និងពពួកសត្វល្អិតផ្សេងៗ ។

នេះ គឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត ។

គួរបញ្ជាក់ថា ប្រាសាទលលៃត្រូវបាន សាងឡើងក្នុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner