សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd James Austin III ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lloyd James Austin III នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។ កាលឆ្នាំ២០២២ លោកក៏ធ្លាប់បានអញ្ជើញមកកម្ពុជា ម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩។

#ams1minute

ads banner