សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម ឡយ ជេម អូស្ទីន (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ឯកឧត្ដម ឡយ ជេម អូស្ទីន ដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ ក្រោយជំនួបបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត រួច រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។

ចំណែកស្ថានទូតអាមេរិកនៅភ្នំពេញ បានស្វាគមន៍លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ ។ នេះជាលើកទីពីរ នៃដំណើរទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រី Austin ក្នុងតំណែងរបស់លោក ក្រោយពីធ្លាប់បានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក កាលពីឆ្នាំ 2022។ លោករដ្ឋមន្ត្រី Austin ត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់តំណាងពីកងយោធពលខេមរភូមិន្ទ និងបានជួបជាមួយអតីតនិស្សិតកម្ពុជា ដែលធ្លាប់បានទទួលការអប់រំខាងកម្មវិធីយោធា ពីសហរដ្ឋអាមេរិក៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner