បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ស្វែងរកម្ចាស់ម៉ូតូដែលចោរបានលួច (Video Inside)

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រកាសស្វែងរកម្ចាស់ម៉ូតូ ក្រោយការរកឃើញម៉ូតូចំនួន ៥គ្រឿង ដែលគេជឿថា ជាម៉ូតូក្រុមចោរបានលួចយកទៅដាក់លក់។

ការប្រកាសរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើនៅថ្ងៃទី៤មិថុនានេះ បន្ទាប់ពីជនសង្ស័យចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួនជាមួយនឹងម៉ូតូចំនួន ៥គ្រឿង ដែលគេបានរកឃើញដាក់លក់នៅចំណុចភូមិកន្ទុងព្រិច, ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

ម៉ូតូទាំង៥ សមត្ថកិច្ចប្រកាសស្វែងរកម្ចាស់នោះរួមមាន៖

១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខកំពត 1E-0418.

២.ម៉ូតូហុងដា C125 ពណ៌ខ្មៅ ស្លាកលេខតាកែវ 1AA-7212.

៣.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខព្រះវិហារ 1E-3770.

៤.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1AB-6385.

៥.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1V-4011.

ជនសង្ស័យទាំង៤ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣មិថុនា ជាពលរដ្ឋដែលមានទីលំនៅ នៅក្នុងស្រុកព្រៃកប្បាស, ស្រុកអង្គបុរី និងស្រុកសំរោង ខេត្តតាកែវ។

ads banner