ព្រៃលិចទឹកជំរកត្រីពងប្រមាណជិតមួយហិកតារងការបំផ្លាញនៅកំពង់ឆ្នាំង (Video Inside)

ព្រៃលិចទឹកដែលជាសំបុកត្រីពងកូន និងជាសំបុកជម្រកសត្វស្លាប ក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេប្រទះឃើញរងការកាប់បំផ្លាញពីក្រុមជនអនាមិក។

យោងតាមសេចក្តីរាយការណ៍របស់រដ្ឋបាលជលផលផ្សារឆ្នាំង នៃក្រុងកំពង់ឆ្នាំង ចំណុចដែលត្រូវបានក្រុមមនុស្សមិនស្គាល់មុខកាប់បំផ្លាញនោះ ស្ថិតនៅចំណុចបាតអាងទំនប់តាមេវ ក្នុងទំហំប្រមាណជិត ១ហិចតា ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង នៃក្រុងកំពង់ឆ្នាំង។

សេចក្តីរាយការណ៍របស់អាជ្ញាធរបានសន្និដ្ឋានថា អំពើកាប់បំផ្លាញជំរកព្រៃលិចទឹកនេះ ទើបបានធ្វើរយៈពេលប្រមាណ ២សប្តាហ៍មកនេះ ដោយក្រុមជនល្មើសបានកាប់បំផ្លាញយកដើមឈើធំៗ ជាព្រៃលិចទឹកនោះ ធ្វើជាសម្រាស់បោះចូលក្នុងទឹកទន្លេដើម្បីចាប់ត្រី និងក៏អាចទន្ទ្រានយកដីទាំងនោះ ធ្វើចំការជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។

សមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដឹកនាំដោយលោក តាត សីហាក់ បានថ្លែងថា គេកំពុងតាមដានស្រាវជ្រាវស្វែងរកជនល្មើសដែលបានប្រព្រឹត្តអំពើខុសច្បាប់ទាំងនេះ។

ads banner