មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះពិនិត្យការ អនុវត្តចលនាប្រឡងប្រណាំងនៅផ្នែកសឹករងស្ទឹងសែន
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹងរងកំពង់ធំ និងមន្រ្តីក្រុមការងារប្រឡង ប្រណាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី៤ ខែមិថុនា បានអញ្ជើញពិនិត្យសកម្មភាព ការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដែលបានកំណត់ ក្នុង ចលនាប្រឡងប្រណាំងទាំង ៥ នៅផ្នែកសឹករងស្ទឹងសែន ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹក រងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ ធំ បានបញ្ជាក់ថាកងកម្លាំងផ្នែកសឹករងស្ទឹងសែន ក្រៅពី ភារកិច្ចស្នូលក្នុងអង្គភាព ក៏បានចាត់តាំងកម្លាំងចូលរួមក្នុង ការអនុវត្ត គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ហើយថ្មីៗនេះក៏បានចាត់តាំងកម្លាំងមួយចំនួនទៀត ចូលរួម ក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធាន ធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ ។
ដោយឡែកចំពោះការងារចិញ្ចឹមទ័ព អង្គភាពបានដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ពបង្កើនបន្ថែមលើគោលរបបដែលក្រសួងការពារជាតិបានកំណត់។យោធិនមានការហូបចុកជាសមូហភាពបានគ្រប់គ្រាន់។ អង្គភាពមានស្រះចិញ្ចឹមត្រីចំនួនពីរ មានត្រីជាង៣០.០០០ ក្បាល , ចិញ្ចឹមគោចំនួន២៥ក្បាល និងមាន មាន់ ទា ក្ងានមួយ ចំនួន។ ។ ដោយឡែកចំពោះយោធិនដែលត្រូវបានក្រសួង ការពារជាតិ ដាក់ឱ្យចូលនិវត្តន៍ ត្រូវបានអង្គភាពប្រគល់មេគោ ពូជជូនមួយក្បាល ដើម្បីយកទៅចិញ្ចឹមសម្រាប់ដោះស្រាយ ជីវភាពក្នងក្រុមគ្រួសារ ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោត សរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់នៅផ្នែកសឹករងស្ទឹងសែន ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ ជូនទទួលបានជោគជ័យគួរជាទីមោទនៈ ។អង្គភាព ផ្នែក សឹករងស្ទឹងសែន ជាអង្គភាពមួយ ដែលមានស្នាដៃល្អក្នុង ការងារចលនាប្រឡង ប្រណាំងទាំង ៥ខ្លឹមសារ ដើម្បី គ្រប់គ្រងកម្លាំង កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព បានយ៉ាងល្អប្រសើរ៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា