៥ខែទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន សម្រេចបាន ៥,៩៩ពាន់លានដុល្លារ (Video Inside)

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិន ក្នុងរយៈពេល៥ខែឆ្នាំ២០២៤ សម្រេចបានជាង ៥,៩៩ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម រយៈពេល៥ខែក្នុងឆ្នាំ២០២៣កន្លងមក ពាណិជ្ជកម្មពេលនោះ សម្រេចបានទំហំ ៥,០៧ពាន់លានដុល្លារ ប៉ុន្តែ៥ខែដើមឆ្នាំ២០២៤នេះ ពាណិជ្ជកម្មរវាងប្រទេសទាំង២ សម្រេចបាន ៥,៩៩ ពាន់លានដុល្លារ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសកម្ពុជា ខណៈប្រទេសឈរលំដាប់ទី២ គឺវៀតណាម និងបន្ទាប់មកមានសហរដ្ឋអាមេរិក ថៃ និងជប៉ុនជាដើម។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផលិតផលមានគុណភាពដែលនាំចេញ ទៅប្រទេសចិនមានដូចជា៖ អង្ករ ចេកលឿង ស្វាយវែង ដំឡូងមី និងម្រេចជាដើម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងថាកំណើនពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន CCFTA។

ads banner