ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំយក អំណោយទៅប្រគល់ជូនអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ដែលមានជីវភាពខ្វះខាត

បន្ទាយមានជ័យ៖ លោកគ្រូ ចាន់ ពៅ អតីតគ្រូបង្ហាត់កីឡាប្រដាល់សេរី រស់ននៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឱ្យលោក វរសេនីយ៍ទោ សោមសារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូននានៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៤ ។អំណោយ រួមមាន អង្ករ ចំនួន២៥០គីឡូក្រាម មុី ចំនួន ៥កេសតូច ទឹកត្រីទឹកសុីអុីវ ។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ សោម សារុន ក៏បាននាំសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ស្នងការ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខដល់ក្រុមគ្រួសារលោកគ្រូ សូមប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អទោះបីជា អំណោយទាំងនេះទោះថ្វីត្បិតតែមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី ដល់ក្រុមគ្រួសារលោកគ្រូបានមួយរយ:ផងដែរ៕
ដោយៈឃិន គន្ធា

ads banner