សាកលវិទ្យាល័យជប៉ុនផ្តើមបណ្ដុះបណ្ដាលអ្នកជំនាញបន្ទះឈីបជំនាន់ថ្មី

តូក្យូ៖ មហាវិទ្យាល័យ និងសាកលវិទ្យាល័យនានាទូទាំងប្រទេសជប៉ុន ចាប់ផ្តើមបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងវិស្វករឯកទេស ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីប។

ចំនួនបុគ្គលិកនៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កំពូលក្នុងឆ្នាំ ២០០០ បន្ទាប់មកបានចាប់ផ្តើមធ្លាក់ចុះនៅពាក់កណ្តាលឆ្នាំ ២០១០។

វាបានកើនឡើងម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារមានការប្រកួតប្រជែងពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) និង Rapidus។

យោងតាមសមាគមឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ជប៉ុន នឹងត្រូវការអ្នកជំនាញបន្ថែមយ៉ាងហោចណាស់ ៤០,០០០នាក់ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតនេះ។

សាកលវិទ្យាល័យ Kumamoto ដែលមានទីតាំងនៅក្នុងខេត្ត Kumamoto ជាកន្លែងដែល ក្រុមហ៊ុនតៃវ៉ាន់ TSMC កំពុងសាងសង់ទីតាំងផលិតបន្ទះឈីបរបស់ខ្លួន បានបង្កើតកម្មវិធីសិក្សាឧបករណ៍បន្ទះឈីប នៅក្នុងសារពើពន្ធឆ្នាំ ២០២៤។

និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Kumamoto ជិត ៥០នាក់នាពេលបច្ចុប្បន្ន បានស្វែងរកការងារនៅក្នុងឧស្សាហកម្មបន្ទះឈីប ហើយតួលេខនេះរំពឹងថា នឹងឈានដល់ ១០០នាក់ នៅក្នុងសារពើពន្ធឆ្នាំ២០២៧។

TSMC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយសន្យាថា នឹងផ្តល់ជូននិស្សិតសាកលវិទ្យាល័យ Kumamoto ទទួលបានកម្មសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅតៃវ៉ាន់ ក៏ដូចជាអាហារូបករណ៍ផងដែរ។

រីឯសាកលវិទ្យាល័យ Hokkaido ក៏គ្រោងនឹងបញ្ជូននិស្សិតជាង ១៨០នាក់ទៅបម្រើការងារនៅឧស្សាហកម្មបន្ទះឈីបនៅត្រឹមឆ្នាំ ២០៣០ផងដដែរ ចំនួននេះច្រើនជាងបីដង បើធៀបនឹងតួលេខបច្ចុប្បន្ន។ យោងតាមអ្នកសង្កេតការណ៍បានឱ្យដឹងថា និសិ្សតកាន់តែច្រើនឡើងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងឧស្សាហកម្មបន្ទះឈីប៕ ប្រភព: Nikkei Asia ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner