ឯកឧត្តម ណយ ផាណា៖ចូលរួមជើងឯកអាស៊ីលើកទី៩ នៅវៀតណាមគោលដៅធំ២ គឺដឹងពីកម្រិតបច្ចេកទេស និង ត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម នៅថៃឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ប្រាប់អ្នកព័ត៌មាន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៤ មុនចេញដំណើរ ឯកឧត្តម ណយ ផាណា ប្រធានប្រតិភូ និងជាគ្រូបង្វឹក កីឡាកាយសម្ព័ន្ធ បានថ្លែងថា ការចូលរួមរបស់អត្តពលិកកីឡាកាយម្ព័ន្ធកម្ពុជា ក្នុងការការប្រកីឡាអាអេរ៉ូប៉ិចជើងឯកអាស៊ី លើកទី៩ នៅប្រទេសវៀតណាម គឺមានគោលដៅធំៗចំនួន២ គឺ គោលដៅទី១ ដឹងពីកម្រិតបច្ចេកទេសកីឡាករកីឡាការិនី ខណៈការខិតខំប្រឹងប្រែងហ្វឹកហាត់ជាប់ជាប្រចាំ និងគោលដៅទី២ ជាការប្រកួតត្រៀមលក្ខណៈ ដើម្បីចូលរួមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ និងជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌា។

ឯកឧត្តម អះអាងថា សម្រាប់ការចូលរួមប្រកួតលើកនេះ យើងក៏មានមហិជ្ជតាស្វែងរកមេដាយជូនកម្ពុជា ខណៈការប្រកួតកម្រិតអាស៊ីមួយនេះកន្លងមកកម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធបានជាហូហែមកដែរ។

ឯកឧត្តម ប្រធានប្រតិភូ បានគូសបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៉ិចជើងឯកអាស៊ីលើកទី៩នេះ មាន១៤ប្រទេសចូលរួម ក្នុងនោះប្រទេសវៀតណាម ជប៉ុន និងកូរ៉េ អេរ៉ង់ ជាដើមសុទ្ធសឹងជាប្រទេសខ្លាំងៗខណៈដែលផ្សេងៗក៏គេអភិវឌ្ឍសមត្ថភាពដើម្បីប្រជែងដណ្តើមមេដាយដូចគ្នាដែរ។

សូមជម្រាប់ថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៉ិចជើងឯកអាស៊ីលើកទី៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ មាន១៤ប្រទេស ដែលមានអត្តពលិកជាកីឡាករកីឡាការិនី ប្រតិភូ គ្រូបង្វឹក ចូលរួមសរុបជាង៣០០នាក់ សម្រាប់កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១២នាក់ មានប្រធានប្រតិភូ គ្រូបង្វឹកចំនួន៣នាក់ និងកីឡាករម្នាក់ និងកីឡាការិនី៨នាក់ ។ការប្រកួតចាប់ដំណើរការប្រកួតពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner