សេដ្ឋីនីវៀតណាម Lan ប្រឈមទោសលាងលុយ វិញម្តង ក្រោយត្រូវប្រហារជីវិត បន្លំប្រាក់២៧ពាន់លានដុល្លារ

ហាណូយ៖ ប្រព័ន្ធសារព័ត៌មានរដ្ឋវៀតណាម បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋីនីវៀតណាម Truong My Lan ដែលត្រូវបានតុលាការកាត់ទោសប្រហារជីវិត ករណីបន្លំប្រាក់ ២៧ពាន់លានដុល្លារអាមេរិក កាលពីខែមេសានោះ នឹងត្រូវប្រឈមមុខការកាត់ទោស ករណីថ្មីៗ បន្ថែមទៀត រួមមានទាំងការលាងលុយផងដែរ។

កាលពីចុងខែមេសា លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ Van Thinh Phat បានបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិត ដែលជាសំណុំរឿងពុករលួយដ៏ធំ ជាប្រវត្តិសាស្ត្រ។ តុលាការបានរកឃើញថា លោកស្រីពិតជាមានពិរុធ ដោយបានបន្លំប្រាក់ទាំងនេះ ពីធនាគារ SCB។

ករណីទោសថ្មីមួយទៀត ទាក់ទងនឹងការកាត់ទោស មនុស្សចំនួន៣៤នាក់ ពីបទឆបោក, ការលាងលុយកខ្វក់ និងការជួញដូរប្រាក់ឆ្លងដែន ហើយលោកស្រី ក៏ស្ថិតក្នុងចំណោមជនសង្ស័យទាំងនេះដែរ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ប៉ូលីស មិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមនោះទេ។

ការចាប់ខ្លួន និងការកាត់ទោសលោកស្រី Lan គឺជាផ្នែកមួយ នៃការបង្រ្កាបអំពើពុករលួយ ទូទាំងប្រទេសវៀតណាម ដែលបាននិងកំពុងបោសសម្អាតមន្ត្រីជាន់ខ្ពស់ និងជនធុរជនលំដា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner