សម្ដេចតេជោប្រធានព្រឹទ្ធសភា៖ “ដើម្បីធ្វើឱ្យទំនាក់ទំនងរវាង កម្ពុជា-សហរដ្ឋអាមេរិក កាន់តែប្រសើរឡើងនោះ
អត្ថបទដោយ៖
AMS OneMinute
ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។ អ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត”។
សម្ដេចតេជោ ក៏បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា ហើយ កម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនផ្អែកលើច្បាប់។
#ams1minute