កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ បិទបញ្ចប់ (Video Inside)

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ ក្រោយដំណើរការរយៈពេល ១ថ្ងៃ នៅក្នុងខេត្តសៀមរាប។

កិច្ចប្រជុំបានចេញនូវសេចក្តីថ្លែងការណ៍រួម១២ចំណុចជាមួយការ «បញ្ជាក់ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្តៅធានាឱ្យមានប្រសិទ្ធភាព នៃការអនុវត្តផែនការសហគមន៍អាស៊ានឆ្នាំ២០២៥ និងចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០៤៥ ក្នុងការប្រឈមនឹងបញ្ហាជាសកលនិងក្នុងតំបន់»។

កិច្ចប្រជុំបានអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍លើកទី៨៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ និង៥មិថុនា នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។ កិច្ចប្រជុំនៅកម្ពុជានេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីអាស៊ានលើកទី២០នេះ។

សេចក្តីថ្លែងការណ៍រួមបានសរសេរថា កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២១ នឹងត្រូវធ្វើនៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែមិថុនា ឆ្នាំ២០២៥។

ads banner