ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ឃាត់ក្មេងទំនើងជិត ៣០នាក់ ជក់បារី និងផឹកស៊ីប៉ោឡែតាមថ្នល់ (Video Inside)

ក្មេងទំនើងប្រុសស្រីជិត ៣០នាក់ ដែលនាំគ្នាជួបជុំជក់បារីអេឡិចត្រូនិច និងផឹកស៊ីប៉ោឡែ តាមផ្លូវនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ត្រូវកម្លាំងនគរបាលបានចុះប្រមូលអប់រំ និងណែនាំ។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងច្បារអំពៅ បានថ្លែងថានៅថ្ងៃទី៦ និង៧មិថុនានេះ សមត្ថកិច្ចបានចុះប្រមូលក្មេងទំនើងប្រុសស្រី ដែលជួបជុំជក់បារីអេឡិចត្រូនិច និងផឹកស៊ីតាមផ្លូវសាធារណៈ សរុបចំនួន ២៨នាក់។

សមត្ថកិច្ចបានថ្លែងថា គោលដៅដែលបានចុះបង្ក្រាបនោះ គឺមួយកន្លែងស្ថិតនៅចំណុចបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនៅមូលដ្ឋានខណ្ឌច្បារអំពៅ។ ក្មេងទំនើងទាំងនេះ ត្រូវបានឱ្យធ្វើកិច្ចសន្យារាងចាល និងឱ្យអ្នកអាណាព្យាបាលមកធានា ដើម្បីវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។

ads banner