រដ្ឋបាលរាជធានី កែសម្រួលប្រព័ន្ធចរាចរណ៍ នៅរង្វង់មូលគួចកាណុង (Video Inside)
អត្ថបទដោយ៖
Apsara Net
ភាពកកស្ទះនៅចំណុចរង្វង់មូលគួចកាណុង នៃខណ្ឌដូនពេញ ដែលមានស្ទើររៀងរាល់ព្រឹក និងរៀងរាល់ល្ងាច បានជំរុញឱ្យរដ្ឋបាលរាជធានី សម្រេចចិត្តកែសម្រួលប្រព័ន្ធចរាចរណ៍សាជាថ្មីនៅទីនោះ។
យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីនឹងដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស, ដាក់ខឿនបែកចែកទ្រូងផ្លូវ លើមហាវិថីព្រះមុន្នីវង្ស ចាប់ពីច្រមុះជ្រូករង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០, រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះ ទៅវត្តភ្នំចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០, និងរៀបចំផ្លូវទ្វេទិស មានទិសដៅទៅ និងមកចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំពេញ។
គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍ថ្មីនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤នេះហើយ។