និស្សិតនាយទាហានសកម្មជំនាន់ទី២៤ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញៈដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់តាំងឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាងដឹកនាំក្រុមការងារ ទទួលស្វាគមន៍ និស្សិតនាយទាហានសកម្មជំនាន់ទី២៤ និងយោធាចារ្យ ចំនួន ២២៤នាក់ ដែលមកពីសាលានាយទាហានសកម្ម ដើម្បីចុះកម្មសិក្សាដកបទពិសោធន៍ការងារ នៅអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសធ្វើកម្មសិក្សានេះ លោកវរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរចនាសម្ព័ន្ធ និងសកម្មភាពការងារ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញជូនដល់ក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ និងបាននាំដើរទស្សនាស្វែងយល់តាមបណ្តាការិយាល័យ ដើម្បីទុកជាបទពិសោធន៍សម្រាប់អនុវត្តការងារទៅថ្ងៃអនាគត។ 

បន្ទាប់ពីដើរទស្សនាស្វែងយល់រួចរាល់ អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំអាហារ និង ភេសជ្ជៈ ជូនដល់ ប្រតិភូដឹកនាំ និងក្រុមនិស្សិតនាយទាហានសកម្មទាំងអស់ ព្រមទាំងបានជូនភ្ជាប់ជាមួយវត្ថុអនុស្សាវរីយ៍ផងដែរ៕
ដោយៈវណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner