ជលផល និងវារីវប្បកម្មពិភពលោក ឡើងដល់កម្រិតខ្ពស់ថ្មីមួយ

បរទេស៖ យោងតាមរបាយការណ៍ថ្មីរបស់អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ ហៅកាត់ ហ្វៅ (FAO) ចេញផ្សាយ កាលពីថ្ងៃសុក្រថា ផលិតកម្មជលផល និងវារីវប្បកម្មពិភពលោកបានឡើងដល់កម្រិតខ្ពស់ថ្មីមួយ។

ការបោះពុម្ពផ្សាយ ឆ្នាំ២០២៤ នៃរដ្ឋជលផល និងវារីវប្បកម្មពិភពលោក ហៅកាត់ សូហ្វីយ៉ា (SOFIA) បាននិយាយថា ផលិតកម្មជលផល និងវារីវប្បកម្មសកល នៅឆ្នាំ ២០២២ បានកើនឡើងដល់ ២២៣.២ លានតោន កើនឡើង ៤.៤ ភាគរយធៀបនឹងឆ្នាំ ២០២០។

របាយការណ៍បញ្ជាក់ដែរថា ផលិតកម្មវារីវប្បកម្ម នៃសត្វនៅក្នុងទឹក បានកើនលើស ការនេសាទជលផល ជាលើកដំបូង ដែលមាន ៥១% នៃចំនួនសរុប របស់ពិភពលោក។

FAO ស្វាគមន៍ចំពោះសមិទ្ធិផលសំខាន់ៗនេះ ប៉ុន្តែសកម្មភាពផ្លាស់ប្តូរ និងការសម្របខ្លួនបន្ថែមទៀត គឺចាំបាច់ដើម្បីពង្រឹងប្រសិទ្ធភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពនៃប្រព័ន្ធស្បៀងក្នុងទឹក និងពង្រឹងតួនាទីរបស់ពួកគេ ក្នុងការដោះស្រាយអសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងអភិបាលកិច្ចប្រកបដោយនិរន្តរភាព នេះបើតាមលោក QU Dongyu អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ។

របាយការណ៍របស់ SOFIA នេះ នឹងត្រូវប្រកាស ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ ស្តីពីសកម្មភាពសមុទ្រ នៅក្នុងទីក្រុង San Jose ប្រទេស Costa Rica៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner